ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ និងបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា-មិថុនា លើកទិសដៅការងារសម្រាប់ខែកក្ដដាឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកអនុផែនទាំង០២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ទាំង ១១៦ និងលោកប៉ុស្តិ៍វរសេនាតូចនគរបាលការពារព្រំដែនគោគទាំងប្រាំពីរ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ។
ទន្ទឹមជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរំលឹក និងកោតសរសើរ ដល់លោកអធិការនគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំ/សង្កាត់គ្មានបទល្មើស មានស្នាដៃល្អឆ្នើមក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ព្រមជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់ជូននូវសម្ភារមួយចំនួន ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុង១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រ១គ្រឿង អាវក្រោះចំនួន០២ អាវភ្លៀងចំនួន ៤ ព្រមទាំងសម្ភារៈផ្សេងៗជាច្រើនទៀតផងដែរ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ៕








































0 Comments:
Post a Comment