សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Monday, 30 March 2026

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ យុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ «Say No to Fake News» ជំហានទី២ ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពព័ត៌មាន នឹងចេញដំណើរក្នុងពេលឆាប់ៗនេះ...

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ «Say No to Fake News» ជំហានទី២ ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពព័ត៌មាន នឹងចេញដំណើរក្នុងពេលឆាប់ៗនេះ ក្រោយពីយុទ្ធនាការជំហានទី១ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ចុងខែមីនា ឆ្នាំ២០២៦ នេះ បញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលប្រកបដោយមោទនៈ។

បើតាមឯកឧត្តម នេត្រ ភក្ត្រា ជាលទ្ធផលចំណេះដឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ រួមនឹងអក្ខរកម្មឌីជីថលត្រូវបានផ្សព្វផ្សាយនិងបញ្ជ្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ។ អ្នកចូលរួមក្នុងយុទ្ធនាការផ្ទាល់ជាង ៤០០០ នាក់ទូទាំងប្រទេសដែលជាឃោសិកផ្ទាល់ ហើយសកម្មភាពទាំង ២៥ ខេត្តរាជធានីនេះបានជះឥទ្ធិពលដល់មនុស្សជិត ១០លាននាក់។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបានសហការជាមួយក្រសូងប្រៃសណីយ៍និងទូរគមនាគមន៍ផ្សព្វផ្សាយសារអប់រំដោយផ្ទាល់តាមប្រព័ន្ធទូរស័ព្ទដល់ពលរដ្ឋសរុបជាង ២៣ លានអង្គ/នាក់ ដែលមនុស្សម្នាក់អាចទទួលសារលើសពីមួយដង។
ឯកឧត្តម នេត្រ ភក្ត្រា សង្កត់ធ្ងន់ថា ជារួម ប្រជាពលរដ្ឋបានយល់ដឹងច្រើនពីវិធានកាេការពារខ្លួនពីព័ត៌មានក្លែងក្លាយ និងជឿជាក់ចិត្តលើប្រភពព័ត៌មានផ្លូវការ និងបានជួយអប់រំសហគមន៍របស់ខ្លួនកុំឱ្យចាញ់បោកព័ត៌មានក្លែងក្លាយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងជឿ និងមុននឹងចែករំលែក៕








Wednesday, 18 March 2026

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់....

ចំនួនអ្នកទស្សនា: Views



មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។


ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់  ចំណុចហាងK05 ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីលុយ) ជនសង្ស័យមានឈ្មោះ យិន សុភ័ណ្ឌ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង  សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីច្បាប់៕




Monday, 2 March 2026

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំ...

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល១ខែ និងផ្សព្វផ្សាយជំរុញអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១  សហវ.ប្រក.អទច និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធZOOM នៅបន្ទប់ប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕