នៅរសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក សៀ ឡេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកវរសេនីយ៍ឯក គឹម ស្រៀង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ឧបាសក សៀ ឡេង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសដ៏សោកសៅនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលក្រោមឱវាទ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សៀ ឡេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕




































