សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Friday, 19 June 2026

ស្នងការនគរបាលខេត្តកំពត ទទួលជួបឯកអគ្គរាជទូតរងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ...

ចំនួនអ្នកទស្សនា: Views



ខេត្តកំពត÷នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Abigail Fryer ឯកអគ្គរាជទូតរង នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកស្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តកំពត។


ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងការការពារ និងគាំពារសិទ្ធិស្របច្បាប់ជូនដល់ជនបរទេស ជាពិសេសប្រជាពលរដ្ឋអង់គ្លេស និងអៀរឡង់ ដែលកំពុងស្នាក់នៅ វិនិយោគ និងធ្វើទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពត។

ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេស ក្នុងគោលបំណងរួមចំណែករក្សាបរិយាកាសសន្តិសុខ សុវត្ថិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលកំពុងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងខេត្តកំពត៕








0 Comments:

Post a Comment