សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Saturday, 26 September 2026

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យគោលនយោបាយ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​.

នៅវេលាម៉ោង១៤.០០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងស្មារតីយកចិត្តទុកដាក់គិតគួរចំពោះសមាជិកអាវុធហត្ថ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ​​ ចុះ​សួរ​សុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួន​ជូន លោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យគោលនយោបាយ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​​​​​ មេបញ្ជាការ​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​និង​ចូលរួម​អបអរសាទរ​ពីសំណាក់​ ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​​​​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ​ចំពោះ​លោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យគោលនយោបាយ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

ព្រមទាំង​ឧបត្ថម្ភ​ថវិការ​ចំនួន​៥០០,០០០៛​​ និង​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគរួមមាន(អង្ករ ៣បាវ,ទឹកសុទ្ធ ៣កេស​​​ និងភេសជ្ជៈ ៣កេស ដែលសរុបជារួមចំណាយអស់ចំនួន ៧៥៥,០០០រៀលផងដេរ៕



















Monday, 14 September 2026

ក្រុមក្មេងទំនើង ៤នាក់ ប្រដាប់ដោយកាំបិត និងដំបង ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៤នាក់ ដែលប្រដាប់ដោយកាំបិត និងដំបង បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់២៤ ក្បែរវិទ្យាល័យ២៤កញ្ញា ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ឪពុករបស់ជនរងគ្រោះបានទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមរយៈលេខ Hotline 1292។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនបានចំនួន ៤នាក់ជាបន្តបន្ទាប់ រួមមាន៖

១. ឈ្មោះ សុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស។

២. ឈ្មោះ ដុស ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ។

៣. ឈ្មោះ សឿន ស៊ីម៉ាស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស។

៤. ឈ្មោះ ផុន ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទដៃម៉ាក iPhone ចំនួន ៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រសិនបើបានឃើញក្រុមក្មេងទំនើង បទល្មើសចោរកម្ម ប្លន់ គ្រឿងញៀន ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ សូមទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ Hotline 1292។

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងរក្សាការសម្ងាត់ជូនប្រជាពលរដ្ឋដែលផ្តល់ព័ត៌មានផងដែរ៕














Sunday, 13 September 2026

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់វីរកងទ័ពឈរជើងទិសទី១ ប្រាសាទព្រះវិហារ...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអនុវត្តតាមការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោកអនុសេនីយ៍ត្រី រស់ សុផល ជាកងទ័ពនៃអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងឈរជើងនៅទិសទី១ ប្រាសាទព្រះវិហារ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរព និងដឹងគុណចំពោះកងទ័ពទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការពារជាតិ មាតុភូមិ និងរួមចំណែកថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។


ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ត្រី រស់ សុផល និងក្រុមគ្រួសារ រួមមាន៖


- ថវិកា ចំនួន ៤០០,០០០រៀល

- អង្ករ ២បេ

- ទឹកបរិសុទ្ធ ៤កេស

- ទឹកភេសជ្ជៈ ២កេស

- ទឹកត្រី ២យួរ

- ទឹកស៊ីអ៊ីវ ២យួរ

- ត្រីខ ២យួរ


សរុបថវិកា និងសម្ភារៈទាំងអស់ មានតម្លៃប្រមាណ ៧៣៤,០០០រៀល។


សកម្មភាពនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ការគាំទ្រ និងស្មារតីសាមគ្គីភាពរវាងកងកម្លាំង និងកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដីនៅតំបន់ព្រំដែន៕









Saturday, 12 September 2026

លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង បើកកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យបញ្ហាប្រឈម និងលើកទិសដៅការងារបន្ត...

ចំនួនអ្នកទស្សនា: Views



ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំអមលាំងទាំង ១៣ភូមិ ដើម្បីរៀបចំកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។


កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមភូមិនីមួយៗ ក្នុងគោលបំណងពិនិត្យ និងស្វែងរកបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងវាយតម្លៃស្ថានភាពទូទៅក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ភូមិទាំង ១៣ ដែលក្រុមការងារចុះប្រជុំរួមមាន៖ ភូមិគោក, ភូមិអូរអង្គំ, ភូមិទឹកចេញ, ភូមិពិស, ភូមិក្រាំងចំបក់, ភូមិក្រាំងដូង, ភូមិព្រៃជ្រៅ, ភូមិតាំងសំរោង, ភូមិតាំងហោង, ភូមិកុមារមាស, ភូមិថ្នល់បំបែក, ភូមិស្នួល និងភូមិថ្មគប់។

ក្នុងកិច្ចប្រជុំតាមបណ្តាភូមិនីមួយៗ លោកប្រធានក្រុមការងារ បានណែនាំ និងផ្សព្វផ្សាយដល់ក្រុមការងារមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដូចជា៖ ការចែកបណ្ណព័ត៌មាន និងបញ្ជីឈ្មោះបោះឆ្នោតជូនសមាជិកឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោតតាមនីតិវិធី។

ជាមួយគ្នានេះ ក្រុមការងារត្រូវបន្តធ្វើជាគំរូល្អ ពង្រឹងសីលធម៌ និងការទទួលខុសត្រូវក្នុងមូលដ្ឋាន ពិនិត្យ និងរៀបចំឯកសារចាំបាច់សម្រាប់ការចុះឈ្មោះ និងការបោះឆ្នោត ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ។

លោក ម៉េង ស្រ៊ុន ក៏បានលើកឡើងពីការយកចិត្តទុកដាក់លើការងាររដ្ឋបាល និងការសម្រួលឯកសារផ្សេងៗ ជាពិសេសការជួយសម្រួលសៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធជូនប្រជាពលរដ្ឋ ដើម្បីជួយឱ្យការអនុវត្តការងារនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។

សម្រាប់ទិសដៅការងារបន្ត លោកបានណែនាំឱ្យលោកមេភូមិ និងក្រុមការងារតាមមូលដ្ឋាន បន្តផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕