សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Monday, 14 September 2026

ក្រុមក្មេងទំនើង ៤នាក់ ប្រដាប់ដោយកាំបិត និងដំបង ព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៤នាក់ ដែលប្រដាប់ដោយកាំបិត និងដំបង បានព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានទៅដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់២៤ ក្បែរវិទ្យាល័យ២៤កញ្ញា ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ ឪពុករបស់ជនរងគ្រោះបានទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមរយៈលេខ Hotline 1292។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនបានចំនួន ៤នាក់ជាបន្តបន្ទាប់ រួមមាន៖

១. ឈ្មោះ សុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស។

២. ឈ្មោះ ដុស ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ។

៣. ឈ្មោះ សឿន ស៊ីម៉ាស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស។

៤. ឈ្មោះ ផុន ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទដៃម៉ាក iPhone ចំនួន ៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រសិនបើបានឃើញក្រុមក្មេងទំនើង បទល្មើសចោរកម្ម ប្លន់ គ្រឿងញៀន ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ សូមទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ Hotline 1292។

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ នឹងរក្សាការសម្ងាត់ជូនប្រជាពលរដ្ឋដែលផ្តល់ព័ត៌មានផងដែរ៕














0 Comments:

Post a Comment