សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Sunday, 13 September 2026

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់វីរកងទ័ពឈរជើងទិសទី១ ប្រាសាទព្រះវិហារ...

ចំនួនអ្នកទស្សនា: Views



កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញ និងតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអនុវត្តតាមការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោកអនុសេនីយ៍ត្រី រស់ សុផល ជាកងទ័ពនៃអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងឈរជើងនៅទិសទី១ ប្រាសាទព្រះវិហារ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។


ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរព និងដឹងគុណចំពោះកងទ័ពទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការពារជាតិ មាតុភូមិ និងរួមចំណែកថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។


ជាទឹកចិត្តក្រោមស្មារតីមនុស្សធម៌ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ត្រី រស់ សុផល និងក្រុមគ្រួសារ រួមមាន៖


- ថវិកា ចំនួន ៤០០,០០០រៀល

- អង្ករ ២បេ

- ទឹកបរិសុទ្ធ ៤កេស

- ទឹកភេសជ្ជៈ ២កេស

- ទឹកត្រី ២យួរ

- ទឹកស៊ីអ៊ីវ ២យួរ

- ត្រីខ ២យួរ


សរុបថវិកា និងសម្ភារៈទាំងអស់ មានតម្លៃប្រមាណ ៧៣៤,០០០រៀល។


សកម្មភាពនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ការគាំទ្រ និងស្មារតីសាមគ្គីភាពរវាងកងកម្លាំង និងកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដីនៅតំបន់ព្រំដែន៕









0 Comments:

Post a Comment