(ញាត្តិថ្កោលទោស)
ក្នុងនាមខ្ញុំជាស្នងការនគរបាលខេត្តកំពង់ធំនឹងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋានគបាលខេត្ត សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការ បាញ់ប្រហារមុនយ៉ាងឃោរឃៅព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនរបួសនិងស្លាប់ យ៉ាងអណោចអធ័ម ព្រះសង្ឃនិមន្តភៀសសិកចេញពីវត្តអារាម ហើយវត្តអារាមទទួលរងការខូចខាតយ៉ាងដំណំ ចំនួនពីរកន្លែង រួមមានខូចខាតទាំងស្រុងនៅវត្តគិរីរង្សីថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល និងខូចខាតដល់សាលាធម្មសភា វត្តគិរីសីមាតេជោ អូរទឹកចាល់ ស្ថិតក្នុងភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពចាស់ ទុំខាងនយោបាយការទូត និងគោរពយ៉ាងម៉ឺងមាត់នូវសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានការគាំទ ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព។
យើងខ្ញុំទាំងអស់គា្ន សូមអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ។
ទន្ទឹមនេះ យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវ រួបរួមសាមគ្គីគា្ន ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងការពារការឈ្លានពានពីសំណាក់ខ្មាំងសត្រូវ នៅសមរភូមិជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ៕
ធ្វើនៅថ្ងៃចន្ទឆ្នាំម្សាញ់, សប្ដស័ក ព.ស.២៥៦៩ កំពង់ស្ពឺត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តកំពង់ធំ ឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខខេត្ដកំពង់ធំ៕












0 Comments:
Post a Comment