នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកណ្តាល។ សមាសភាពចូលរួមមាន:
-លោកស្នងការរង
-លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកអធិការរងទទួលការងារសេនាធិការ, កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, និងព្រហ្មទណ្ឌទាំង១៣ស្រុក/ក្រុង
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧៕



















0 Comments:
Post a Comment