១. ចំពោះបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវបញ្ឈប់រាល់ការដាក់តាំងលក់ទំនិញ និងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈដើម្បីទុកចិញ្ចើមផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋថ្មើរជើងធ្វើដំណើរ។
ត្រូវបញ្ឈប់រាល់ការដាក់តាំងស្លាកយីហោ សាងសង់សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗ រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ។
ត្រូវបញ្ឈប់រាល់ការចាក់បេតុង(ចាក់សាប)មានសភាពខ្ពស់ទាបគ្មានរបៀបរៀបរយ នៅលើ ចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ ជាពិសេសបិទប្រព័ន្ធលូបង្ហូរទឹក ត្រូវបញ្ឈប់រាល់ការចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ។
២. ចំពោះបញ្ហាអនាម័យ និងបរិស្ថាន នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យឱ្យបានស្អាតជានិច្ច និងរាល់ កាកសំណល់ផ្សេងៗត្រូវរៀបចំវេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ធ្វើការរុះរើតាមការណែនាំ ខាងលើចេញឱ្យអស់ក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង នេះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាលមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ។
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៕































0 Comments:
Post a Comment