ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។
គួរបញ្ជាក់ថា ក្នុងពិធីនេះដែរក៏ទទួលការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការរង លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ផងដែរ ។
ពិធីនេះដែរ ប្រារព្ធឡើងនៅសាលប្រជុំ អាគារ(A) សាលាខេត្តព្រៃវែង ស្ថិតក្នុងភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕














































0 Comments:
Post a Comment