![]() |
សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបបំភ្លឺជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ អវតារ ស ដែលបានបង្ហោះផ្សព្វផ្សាយអមដោយខ្លឹមសារថា៖ បង្រ្កាបបទល្មើសផ្អើលខេត្តកណ្តាល រឹបអូសបានដូង ៧ផ្លែ មិនសរសើរមិនបាន។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ជនសង្ស័យឈ្មោះ រ៉ា វាសនា ហៅ ស្វិត គឺជាមុខសញ្ញាលួច មិនរាងចាល និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មកន្លងមក៖
១-កាលពីថ្ងៃទី១៤-៧-២០២២ ជនសង្ស័យឈ្មោះ រ៉ា វាសនា ហៅស្វិត បានធ្វើកម្មភាព លួច (ទ្វារដែក) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួន។
២-ក្រោយពីចេញពីពន្ធនាគាររួចមក នៅថ្ងៃទី២៦-១-២០២៦ ជនសង្ស័យខាងលើបានបន្តធ្វើសកម្មភាព លួច (ផ្លែដូង) ត្រូវបានម្ចាស់ចំការឃាត់ខ្លួនបញ្ជូនឱ្យសមត្ថកិច្ច នឹងសំណូមពរឱ្យសមត្ថកិច្ចចំណាត់ការតាមនីតិវិធី។ (ធ្វើតេស្តទឹកនោម មានសារធាតុញៀន(+)។
ចំពោះម្ចាស់ផេកឈ្មោះ ( អវតារ ស) ថាតើ? គាំទ្រឱ្យជនសង្ស័យប្រើប្រាស់នូវសារធាតុញៀន ហើយជាមុខសញ្ញាដែលលួចយ៉ាងសកម្ម បន្តធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត ឬក៏សមត្ថកិច្ចអនុវត្តច្បាប់នេះជារឿងត្រឹមត្រូវ…?
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!















0 Comments:
Post a Comment