សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Saturday, 1 August 2026

មិនភ្លេចប្រជាពលរដ្ឋ! អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ ឯកឧត្តម ហែម ដារិទ្ធ ដឹកនាំក្រុមការងារចែកអំណោយជូនគ្រួសារក្រីក្រ ២៥គ្រួសារ...

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ទោះបីបានបញ្ចប់តួនាទីជាអភិបាលខណ្ឌពោធិ៍សែនជ័យ និងកំពុងបំពេញភារកិច្ចថ្មីក្នុងក្រសួងមហាផ្ទៃក៏ដោយ ប៉ុន្តែឯកឧត្តម ហែម ដារិទ្ធ នៅតែបន្តបង្ហាញពីការយកចិត្តទុកដាក់ និងមិនភ្លេចសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលលោកធ្លាប់ដឹកនាំ ថ្ងៃនេះឯកឧត្តមបានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ២៥គ្រួសារ ស្មើនឹង ៥០នាក់។


ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦នៅក្នុងបរិវេណសាលាបុណ្យភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមវត្តមានឯកឧត្តម ហែម ដារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោករបស់សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក កង វង ចៅសង្កាត់ចោមចៅទី១ និងតំណាងក្រុមហ៊ុន ខ្មែរ អេចប្រេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហែម ដារិទ្ធ បានលើកឡើងថា អំណោយដែលយកមកចែកជូននាពេលនេះ ទោះបីមិនមានតម្លៃធំដុំក៏ដោយ ប៉ុន្តែជាការបង្ហាញពីទឹកចិត្ត ក្តីស្រឡាញ់ ការចែករំលែក និងសាមគ្គីភាពពីសប្បុរសជន ដែលមានបំណងរួមចំណែកសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីបច្ចុប្បន្នលោកកំពុងបំពេញតួនាទីថ្មីក៏ដោយ ប៉ុន្តែក្នុងនាមជាអតីតអភិបាលខណ្ឌពោធិ៍សែនជ័យ លោកនៅតែមានមនោសញ្ចេតនា និងការនឹករលឹកចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះជានិច្ច ហើយនឹងបន្តចូលរួមសកម្មភាពមនុស្សធម៌ និងគាំទ្រការងាររបស់អាជ្ញាធរមូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យ និងបន្តសាមគ្គីគ្នានៅក្នុងសហគមន៍ ដើម្បីរួមគ្នាកសាងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ហែម ដារិទ្ធ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ អេចប្រេស ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយដល់គ្រួសារក្រីក្រ និងគ្រួសារខ្វះខាតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋម្នាក់ៗទទួលបាន រួមមាន អង្ករ ១បាវ (២៥គីឡូក្រាម) អាវចំនួន ២ ខោចំនួន ១ និងថវិកាចំនួន ៥ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
























(អត្ថបទដោយ÷ប៊ុនធឿនហៅខ្លាពីរ)

0 Comments:

Post a Comment