សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Thursday, 14 May 2026

សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្ម វេចខ្ចប់ ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ....

ចំនួនអ្នកទស្សនា: Views



កំពត÷នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កម្លាំងចម្រុះស្ថាប័នបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ទៅលើទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់ និងកន្លែងស្តុកទំនិញក្លែងបន្លំប្រភពដើមយ៉ាងសកម្ម។


​​កម្លាំងចម្រុះដែលរួមមាន ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, សាខាគយនិងរដ្ឋាករ, សាខា ក.ប.ប, មន្ទីរពាណិជ្ជកម្ម និងតំណាងអយ្យការអមសាលាដំបូងខេត្ត
​គោលដៅទី១.ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

​គោលដៅទី២ កម្លាំងអាវុធហត្ថខេត្តកំពត សហការជាមួយអាវុធហត្ថខេត្តកែប ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីហ៊ត សីហា មេបញ្ជាការខេត្តកែប ចង្អុលបង្ហាញទៅលោក មាច ប៊ុនថា មេបញ្ជាការរងខេត្ត និងសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ បន្តទៅបង្ក្រាបទីតាំងស្តុកទំនិញនៅចំណុចស្ពានដែក ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាកន្លែងត្រៀមផ្ទេរទំនិញតាមទូកនាំចេញទៅប្រទេសវៀតណាម។

​​អ្វីដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល និងរិះគន់បំផុតនោះគឺ ទីតាំងនៅចំណុចស្ពានដែកនេះ ធ្លាប់ត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរ ចុះត្រួតពិនិត្យរួចម្តងមកហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

លោក ធិន ស៊ីណា អភិបាលរងស្រុកដំណាក់ចង្អើរ ធ្លាប់បានដឹកនាំក្រុមការងារចុះណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពម្តងរួចមកហើយ ​ទោះបីជាមានការណែនាំក៏ដោយ ក៏ម្ចាស់ទីតាំងនៅតែបន្តសកម្មភាពនាំចូល និងចរាចរទំនិញស្ករសក្លែងបន្លំប្រភពពីប្រទេសថៃយ៉ាងរលូន ដែលសញ្ញានេះត្រូវបានគេសង្ស័យថា អាចមានការបើកដៃពីមន្ត្រីអសមត្ថភាពមួយចំនួននៅពីក្រោយខ្នង។

​បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ចំពោះសកម្មភាពល្មើសច្បាប់ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិបែបនេះ ពួកគាត់បានលើកឡើងនូវសំណូមពរទទូចដល់ថ្នាក់ដឹកនាំ ​វែកមុខអ្នកពាក់ព័ន្ធ.ស្នើឱ្យអាជ្ញាធរស្វែងរកអ្នកនៅពីក្រោយខ្នង និងមន្ត្រីដែលផ្តល់ទីតាំងឱ្យទំនិញក្លែងបន្លំទាំងនេះចរាចរបាន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ដើម្បី​ការពារផលប្រយោជន៍ជាតិ. ប្រជាពលរដ្ឋចាត់ទុកទង្វើនេះថាជាការក្បត់ផលប្រយោជន៍ជាតិ និងជាការប្រមាថដល់ពលិកម្មរបស់កងទ័ពដែលឈរជើងការពារព្រំដែន ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញឱ្យបញ្ឈប់ការប្រើទំនិញនាំចូលខុសច្បាប់ពីថៃដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាតិ៕















0 Comments:

Post a Comment