រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកកម្លាំងចុះរៀបចំសណ្តាប់ ធ្វើអនាម័យ បរិស្ថាន បានទឹកលាងសម្អាតទីតាំងបញ្ចេញសម្រាមមួយកន្លែង ស្ថិតក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើសូមឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន បញ្ចេញសម្រាមតាមម៉ោងដែលបានកំណត់ និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ បរិស្ថាន សោភ័ណភាព និងសុខភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិឋានផងដែរ ៕




























0 Comments:
Post a Comment