សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Wednesday, 8 July 2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ និងបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា-មិថុនា លើកទិសដៅការងារសម្រាប់ខែកក្ដដាឆ្នាំ២០២៦...

ចំនួនអ្នកទស្សនា: Views



ខេត្តព្រៃវែង÷ នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦  និងបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា-មិថុនា លើកទិសដៅការងារសម្រាប់ខែកក្ដដាឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ 

ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកអនុផែនទាំង០២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ទាំង ១១៦ និងលោកប៉ុស្តិ៍វរសេនាតូចនគរបាលការពារព្រំដែនគោគទាំងប្រាំពីរ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ។

ទន្ទឹមជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការក្រើនរំលឹក និងកោតសរសើរ ដល់លោកអធិការនគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំ/សង្កាត់គ្មានបទល្មើស មានស្នាដៃល្អឆ្នើមក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព ព្រមជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់ជូននូវសម្ភារមួយចំនួន ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុង១ប៉ុស្តិ៍ទទួលបានកុំព្យូទ័រ១គ្រឿង អាវក្រោះចំនួន០២ អាវភ្លៀងចំនួន ៤ ព្រមទាំងសម្ភារៈផ្សេងៗជាច្រើនទៀតផងដែរ។ 

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការរដ្ឋាននគរបាលខេត្តព្រៃវែង ៕































Friday, 3 July 2026

លោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងការពារសន្តិសុខ ក្នុងពិធីទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ...

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។


ការអនុវត្តភារកិច្ចនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះ។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសព្វព្រះរាជហឫទ័យយាងនិវត្តន៍ពីរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តម។

ការដាក់ពង្រាយកងកម្លាំងនគរបាលនាឱកាសនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់ ស្របតាមផែនការការពារដែលបានកំណត់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។

«ពីប៊ុន ធឿន (ហៅខ្លាពីរ) ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល»៕