សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Friday, 3 July 2026

លោកឧត្តមសេនីយ៍ទោឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងការពារសន្តិសុខ ក្នុងពិធីទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ...

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ នៅរសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។


ការអនុវត្តភារកិច្ចនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយផ្តោតលើការធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះ។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសព្វព្រះរាជហឫទ័យយាងនិវត្តន៍ពីរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រកបដោយព្រះរាជសុវត្ថិភាព និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តម។

ការដាក់ពង្រាយកងកម្លាំងនគរបាលនាឱកាសនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំយ៉ាងម៉ឺងម៉ាត់ ស្របតាមផែនការការពារដែលបានកំណត់ ដើម្បីធានាឱ្យព្រះរាជពិធីប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។

«ពីប៊ុន ធឿន (ហៅខ្លាពីរ) ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល»៕


































Saturday, 20 June 2026

ស្នងការនគរបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា...

ចំនួនអ្នកទស្សនា: Views



នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលអង្គភាពនានាសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវវិធានការដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកស្នងការនគរបាលខេត្ត បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងខែកក្កដា ដោយជំរុញឱ្យកងកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាពផ្ទៃក្នុង និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ និងបទបញ្ជាថ្នាក់លើ៕
















Friday, 19 June 2026

ស្នងការនគរបាលខេត្តកំពត ទទួលជួបឯកអគ្គរាជទូតរងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ...

ចំនួនអ្នកទស្សនា: Views



ខេត្តកំពត÷នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Abigail Fryer ឯកអគ្គរាជទូតរង នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកស្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តកំពត។


ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងការការពារ និងគាំពារសិទ្ធិស្របច្បាប់ជូនដល់ជនបរទេស ជាពិសេសប្រជាពលរដ្ឋអង់គ្លេស និងអៀរឡង់ ដែលកំពុងស្នាក់នៅ វិនិយោគ និងធ្វើទេសចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពត។

ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងស្ថានទូតចក្រភពអង់គ្លេស ក្នុងគោលបំណងរួមចំណែករក្សាបរិយាកាសសន្តិសុខ សុវត្ថិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលកំពុងរស់នៅ និងធ្វើអាជីវកម្មនៅក្នុងខេត្តកំពត៕








ដោយអនុវត្តតាមបទបញ្ជារបស់លោក ឡូវ សុខសាន អភិបាលស្រុក បានចាត់តាំងលោកវរសេនីយ៍ឯក ព្រុំ សំណាង រៀបចំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជួយប្រជាពលរដ្ឋ...

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមការដឹកនាំរបស់លោក ជា សុរក្សា អនុវត្តតាមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងតាមបទបញ្ជារបស់លោក ឡូវ សុខសាន អភិបាលស្រុក បានចាត់តាំងលោកវរសេនីយ៍ឯក ព្រុំ សំណាង រៀបចំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។


ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញ និងស្រុកកៀនស្វាយ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ព្រមទាំងធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

កម្លាំងសមត្ថកិច្ចបានអនុវត្តការត្រួតពិនិត្យដោយយកចិត្តទុកដាក់ និងគោរពតាមនីតិវិធីច្បាប់ជាធរមាន៕