សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Monday, 15 June 2026

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក សៀ ឡេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកវរសេនីយ៍ឯក គឹម ស្រៀង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល...

ចំនួនអ្នកទស្សនា: Views



នៅរសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក សៀ ឡេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកវរសេនីយ៍ឯក គឹម ស្រៀង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។


ឧបាសក សៀ ឡេង បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសដ៏សោកសៅនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលក្រោមឱវាទ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក សៀ ឡេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



























Friday, 29 May 2026

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងបានអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំ ខែមេសាឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា...

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល ជាតំណាង ចូលរួមកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។


កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារ ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចកម្ពុជា និងជនបរទេសប្រចាំនៅកម្ពុជា ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ក្នុងបរិយាកាសយកចិត្តទុកដាក់ និងទទួលបានលទ្ធផលល្អប្រសើរ៕








Thursday, 14 May 2026

សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្ម វេចខ្ចប់ ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ....

ចំនួនអ្នកទស្សនា: Views



កំពត÷នៅរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត កម្លាំងចម្រុះស្ថាប័នបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ទៅលើទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់ និងកន្លែងស្តុកទំនិញក្លែងបន្លំប្រភពដើមយ៉ាងសកម្ម។


​​កម្លាំងចម្រុះដែលរួមមាន ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត, សាខាគយនិងរដ្ឋាករ, សាខា ក.ប.ប, មន្ទីរពាណិជ្ជកម្ម និងតំណាងអយ្យការអមសាលាដំបូងខេត្ត
​គោលដៅទី១.ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

​គោលដៅទី២ កម្លាំងអាវុធហត្ថខេត្តកំពត សហការជាមួយអាវុធហត្ថខេត្តកែប ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីហ៊ត សីហា មេបញ្ជាការខេត្តកែប ចង្អុលបង្ហាញទៅលោក មាច ប៊ុនថា មេបញ្ជាការរងខេត្ត និងសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ បន្តទៅបង្ក្រាបទីតាំងស្តុកទំនិញនៅចំណុចស្ពានដែក ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាកន្លែងត្រៀមផ្ទេរទំនិញតាមទូកនាំចេញទៅប្រទេសវៀតណាម។

​​អ្វីដែលធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល និងរិះគន់បំផុតនោះគឺ ទីតាំងនៅចំណុចស្ពានដែកនេះ ធ្លាប់ត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរ ចុះត្រួតពិនិត្យរួចម្តងមកហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

លោក ធិន ស៊ីណា អភិបាលរងស្រុកដំណាក់ចង្អើរ ធ្លាប់បានដឹកនាំក្រុមការងារចុះណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពម្តងរួចមកហើយ ​ទោះបីជាមានការណែនាំក៏ដោយ ក៏ម្ចាស់ទីតាំងនៅតែបន្តសកម្មភាពនាំចូល និងចរាចរទំនិញស្ករសក្លែងបន្លំប្រភពពីប្រទេសថៃយ៉ាងរលូន ដែលសញ្ញានេះត្រូវបានគេសង្ស័យថា អាចមានការបើកដៃពីមន្ត្រីអសមត្ថភាពមួយចំនួននៅពីក្រោយខ្នង។

​បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការមិនពេញចិត្តជាខ្លាំង ចំពោះសកម្មភាពល្មើសច្បាប់ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិបែបនេះ ពួកគាត់បានលើកឡើងនូវសំណូមពរទទូចដល់ថ្នាក់ដឹកនាំ ​វែកមុខអ្នកពាក់ព័ន្ធ.ស្នើឱ្យអាជ្ញាធរស្វែងរកអ្នកនៅពីក្រោយខ្នង និងមន្ត្រីដែលផ្តល់ទីតាំងឱ្យទំនិញក្លែងបន្លំទាំងនេះចរាចរបាន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ដើម្បី​ការពារផលប្រយោជន៍ជាតិ. ប្រជាពលរដ្ឋចាត់ទុកទង្វើនេះថាជាការក្បត់ផលប្រយោជន៍ជាតិ និងជាការប្រមាថដល់ពលិកម្មរបស់កងទ័ពដែលឈរជើងការពារព្រំដែន ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញឱ្យបញ្ឈប់ការប្រើទំនិញនាំចូលខុសច្បាប់ពីថៃដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាតិ៕