សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Thursday, 8 January 2026

កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ៦៥ពាន់លានដុល្លារកើនឡើងជាង ១៨% ខណៈនាំចេញបានជាង៣១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥....

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៦៥.២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧.៦៦% ដែលពីឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន បើទោះបីជាស្ថិតក្នុងបរិបទសេដ្ឋកិច្ចមិនប្រាកដប្រជា។


លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទឹកប្រាក់ចំនួន ៣១.២៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២% ។


ថ្លែងពិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះលោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា កំណើននេះ បានឆ្លុះបញ្ចាំងថា កម្ពុជានៅតែរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួនដែលជាទីផ្សារពិភពលោក និងបង្កើនសក្តានុពលកម្ពុជាក្នុងវិស័យផ្គត់ផ្គង់ ក្នុងខ្សែច្រវ៉ាក់តម្លៃ និងធានាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញរបស់ខ្លួន។


បើតាមអ្នកនាំពាក្យរូបនេះ ទីផ្សារនាំចេញសំខាន់ៗរបស់ កម្ពុជា រួមមាន៖ អាស៊ាន, អូស្រ្តាលីលី, ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ, ណូវែលហ្សេឡង់, សហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, សហរដ្ឋអាម៉េរិក, កាណាដា, អេមីរាត់អារ៉ាប់រួម និង ឥណ្ឌា។


ទំនិញនាំចេញ សំខាន់ៗរបស់កម្ពុជា រួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩)គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់ រថយន្ត៕










Saturday, 3 January 2026

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាដឹកនាំផ្នែកជំនាញក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ចុះស្រាវជ្រាវករណីភ្លាមៗ....

ចំនួនអ្នកទស្សនា: Views



សេចក្តីបំភ្លឺព័ត៌មាន!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ Vithey TV and Vithey Media ដែលបានធ្វើការសម្ភាស៍ជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ ដោយសង្ស័យថា សមត្ថកិច្ចមិនចំណាត់ការ។


ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាដឹកនាំផ្នែកជំនាញក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ចុះស្រាវជ្រាវករណីខាងលើ។

+លទ្ធផលនៃការស្រាវជ្រាវ ៖
ករណីខាងលើ កើតហេតុនៅថ្ងៃទី០១.០១.២០២៦ វេលាម៉ោងប្រហែល ៤:០០នាទីទៀបភ្លឺ នៅចំណុចបន្ទប់ជួលស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

រហូតដល់វេលាម៉ោង ០២.០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ទើបម្តាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ រម្យ សុវិសា។ ចំណែកឈ្មោះ ភា វិរាជ និងឈ្មោះ ដេត មិថុនា (រត់គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជំនាញកំពុងបន្តនីតិវិធី ចំណែកជនសង្ស័យពាក់ព័ន្ធចំនួន០២នាក់ (គេចខ្លួន) កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរក៕

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!🙏🙏🙏




Tuesday, 23 December 2025

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក....

ចំនួនអ្នកទស្សនា: Views



សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនជនភៀសសឹក....


នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករចំនួន ១០០តោន, ទឹកបរិសុទ្ធ ១.០០០កេស និងភេសជ្ជៈផ្អែម ១.០០០កេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តគោលដៅចំនួន៥ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗ។

ខេត្តគោលដៅទាំង៥រួមមាន៖ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលខេត្តនីមួយៗទទួលបាន អង្ករ ២០តោន, ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម ២០០កេស។

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភស្បៀង សម្ភារ និងថវិកា ដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន៕








Sunday, 21 December 2025

អន្ទាក់សៀមធំបំផុតនៅពេលនេះគឺ មិនមែនយុទ្ធសាស្ត្រសង្រ្គាមនិងអាវុធទេ.ប៉ុន្តែវាជាសង្រ្គាមចិត្តសាស្ត្របំបែកបំបាក់ផ្ទៃក្នុង វាព្យាយាមបំបាក់ទឹកចិត្តបងប្អូនរហូតដល់អស់ជំនឿលើរាជរដ្ឋាភិបាល...

ចំនួនអ្នកទស្សនា: Views

 


អន្ទាក់សៀមធំបំផុតនៅពេលនេះគឺ មិនមែនយុទ្ធសាស្ត្រសង្រ្គាមនិងអាវុធទេ.ប៉ុន្តែវាជាសង្រ្គាមចិត្តសាស្ត្របំបែកបំបាក់ផ្ទៃក្នុង វាព្យាយាមបំបាក់ទឹកចិត្តបងប្អូនរហូតដល់អស់ជំនឿលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឲ្យមានជម្លោះនិងការតវ៉ាផ្សេងៗ.ហើយក្នុងយុទ្ធសាស្ត្រមួយនេះ ក៏ជាឱកាសរបស់បក្សពួក សម រង្ស៊ី ប្រឆាំងក្រៅស្រុកដែលពួកវាកំពុងតែប្រកាសក្តែងៗថា ឲ្យខ្មែរនៅក្នុងប្រទេសក្រោកឈរឡើងដើម្បីផ្តួលរលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។


អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស.ដាច់ខាតកុំដើរចូលក្នុងអន្ទាក់ដ៏ស្មោគរោគមួយនេះឲ្យសោះ។

ដូចបច្ចុប្បន្ននេះ សង្រា្គមមិនទាន់ចប់សព្វគ្រប់នោះទេ ហើយយើងគ្រប់គ្នាកុំទាន់អាលកាត់ថា: ទីតាំងកន្លែងនេះបាត់ កន្លែងនោះគេឈរជើង.សង្រ្គាមតែងតែមានយុទ្ធសាស្រ្ត ហើយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំក្នុងសង្រ្គាមនេះទៀតសោត យើងគ្រប់គ្នាមិនអាចមើលដឹង.និងយល់បាននោះទេ បើសិនជាបងប្អូនគ្រប់គ្នាមើលដឹងនោះ អញ្ចឹងសត្រូវក៏គេមើលឃើញ និងងាយវាយលុកយើងកាន់តែខ្លាំង។

នៅក្នុងគ្រាដែលប្រទេសជាតិយើងកំពុងតែមានសង្រ្គាម ហើយថ្នាក់ដឹកនាំលោកកំពុងតែរៀបចំយុទ្ធសាស្រ្តក្នុងការប្រយុទ្ធទប់ទល់ ឬក៏វាយបកសត្រូវ រួមទាំងកងកម្លាំងប្រដាប់អាវុធនៅក្នុងសមរភូមិមុខ កំពុងតែប្រយុទ្ធដ៏ខ្លាំងក្លាក្នុងការ.ការពារទឹកដី ដែលយកសាច់ស្រស់ ឈាមស្រស់ និងបូជាអាយុជីវិតផ្ទាល់ដើម្បីការពារ បូរណភាពទឹកដីកម្ពុជារបស់យើង។

ក្នុងពេលដ៏លំបាកនេះ ខ្ញុំក៏ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ សូមមេត្តាធ្វើរឿងបីយ៉ាងធំៗគឺ:

ទី១. សូមបងប្អូន មេត្តារួបរួមសាមគ្គីគ្នារវាងប្រជាពលរដ្ឋនិងពលរដ្ឋ រវាងប្រជាពលរដ្ឋ.និងរាជរដ្ឋាភិបាលរួមទាំងកងកម្លាំងនៅជួរមុខ។

ទី២. សូមបងប្អូន បន្តនូវការជួយដល់ បងប្អូនប្រជាពលរដ្ឋដែលភៀសសឹក និងជួយបន្តដល់កងកម្លាំងជួរមុខ និងគ្រួសាររបស់កងកម្លាំងដែលពួកគាត់មានជីវភាពខ្វះខាត។

ទី៣. សូមបងប្អូន បន្តនៅការជឿទុកចិត្តលើកងកម្លាំង និងរាជរដ្ឋាភិបាលកម្ពុជាយើង ដែលមាន សម្តេចធិបតី ជាអ្នកដឹកនាំនិងសម្តេចតេជោ ជាប្រមុខរដ្ឋ។

ខ្ញុំសូមសង្ខេបត្រឹមនេះចុះ បើសិនជាមានការលើសលប់ និងខ្វះខាតនៅចំណុចណាមួយ សូមបងប្អូនជនរួមជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាយោគយល់ និងអាធ្យាស្រ័យដល់ខ្ញុំបាទផង។

រូបភាព÷ សម្តេចតេជោ កំពុងប្រើយុទ្ធសាស្ត្រ ដើម្បីកម្ទេចពួកចោរឈ្លានពានទឹកដី កម្ពុជា៕






Friday, 19 December 2025

ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥....

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី

ដឹកនាំបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកណ្តាល។ សមាសភាពចូលរួមមាន:
-លោកស្នងការរង
-លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ
-លោកអធិការរងទទួលការងារសេនាធិការ, កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, និងព្រហ្មទណ្ឌទាំង១៣ស្រុក/ក្រុង
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧៕









Wednesday, 17 December 2025

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនដើរផ្ដល់ជំនួយជួយវីរៈកងទ័ពយើង....

ចំនួនអ្នកទស្សនា: Views



លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនដើរផ្ដល់ជំនួយជួយវីរៈកងទ័ពយើង....


រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញទទួលអំណោយពីអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងស្រុកស្ទោង នៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍សំណេះសំណាល ដោយថ្លែងថា ថ្ងៃនេះលោកមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលនានា ដែលបងប្អូនកងកម្លាំងយើង សម្រេចបានលទ្ធផលជោគជ័យថ្មីៗ ជាបន្តបន្ទាប់ ក្រោមម្លប់សាមគ្គីភាព កិច្ចសហការបានល្អ ក្នុងការអនុវត្ត តួនាទី ភារកិច្ច ព្រមទាំងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ធានាបានសេចក្តីសុខក្សេមក្សាន្ត ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការ បន្តទៀតថា ក្រៅពីការងារស្នូល របស់អង្គភាព កងកម្លាំងបានដើរតួយ៉ាងសំខាន់ ក្នុងការងារមនុស្សធម៌ ជាមួយសង្គមជាតិ និងប្រជាពលរដ្ឋ ជាក់ស្តែងនាឱកាសនេះ បងប្អូនបាននាំយកនូវស្បៀងអាហារ ចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនថ្នាក់ដឹកនាំ នៃអង្គភាព ដើម្បីយកទៅចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ ជាពិសេសឧបត្ថម្ភ ដល់ជនភៀសសឹក ដែលឃ្លាតចាកផ្ទះសម្បាំង ស្រែចម្ការ សត្វចិញ្ចឹម ទ្រព្យសម្បត្តិ ភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន តាមភូមិឋានក្នុងភូមិសាស្ត្រខេត្ត ដោយសារការឈ្លានពានពីកងទ័ពថៃ មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជន និងសូមជូនពរជ័យ កើតមាន ដល់កងកម្លាំង គ្រប់លំដាប់ថ្នាក់ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕









Tuesday, 16 December 2025

សម្តេចតេជោ ហ៊ុន សែន បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ...

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញមកបដិសេធ ចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាមានទាហានរុស្ស៉ី និងជនបរទេស ជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ។


សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដូច្នេះថា «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដោយបានលើកឡើងថា មានទាហានរស្ស៉ី និងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៉ី និងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជនជាតិរុស្ស៉ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ។

យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្ល៉េះ។ យើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេស ចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍ កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុក។ល។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ»៕