សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Monday, 27 July 2026

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល...

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។


កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងអំឡុងខែកក្កដា ក៏ដូចជាកំណត់ទិសដៅ និងវិធានការចាំបាច់នានាសម្រាប់អនុវត្តបន្តក្នុងខែសីហា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោក-លោកស្រី ស្នងការរង, លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣១, លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង, លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧រូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានណែនាំឱ្យបន្តពង្រឹងវិន័យ ការអនុវត្តតួនាទីភារកិច្ច សាមគ្គីភាពផ្ទៃក្នុង និងការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕




























Wednesday, 22 July 2026

ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅស្រុកខ្សាច់កណ្តាល...

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំ និងដាក់ចេញវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល។

ពិធីនេះ គ្រោងនឹងប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យ៊ូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងកំណត់ផែនការលម្អិតពាក់ព័ន្ធនឹងការត្រៀមកម្លាំង ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការសម្របសម្រួលចរាចរណ៍ និងការធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលនឹងចូលរួមឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានណែនាំដល់កងកម្លាំង និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ សំដៅធានាឱ្យពិធីខាងមុខនេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព និងទទួលបានជោគជ័យតាមការគ្រោងទុក៕







































#ស្នងការដ្ឋាននគរបាលខេត្តកណ្តាល #កិច្ចប្រជុំការពារសន្តិសុខ #ស្រុកខ្សាច់កណ្តាល #វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ #ព័ត៌មានខេត្តកណ្តាល