សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Monday, 19 January 2026

ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល....

ចំនួនអ្នកទស្សនា: Views



នៅព្រឹកថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦.ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រគល់ផ្ទះ១ខ្នង នៅក្នុងបុរីសុភមង្គលជូនដល់ក្រុមគ្រួសារវរៈកងទ័ពដែលបានពលីនៅសមរភូមិជួរមុខ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕












អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ....

ចំនួនអ្នកទស្សនា: Views



អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។


នៅថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០ នាទីព្រឹក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌ ធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលស្នាក់នៅ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងជាផ្នែកមួយ នៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមការងារបានធ្វើកិច្ចសន្យាជាមួយម្ចាស់ និងតំណាងទីតាំងអាជីវកម្ម ត្រូវគោរព និងអនុវត្តការណែនាំដូចខាងក្រោម៖
-មិនត្រូវជួល ឬផ្ដល់ទីតាំងឱ្យជនបរទេសដោយមិនមានឯកសារគ្រប់គ្រាន់
-ត្រូវថតចម្លងឯកសារ (Pass Sport) ជនបរទេសឱ្យបានត្រឹមត្រូវ
-ត្រូវរាយការណ៍រាល់វត្តមានជនបរទេសស្នាក់នៅ ជូនអាជ្ញាធរមានសម្ថកិច្ច
-មិនត្រូវផ្ដល់ទីតាំងសម្រាប់ប្រព្រឹត្តិអំពើទាំងឡាយណាដែលផ្ទុយពីច្បាប់កំណត់៕












































រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរ ២៤រូប៖ ការរៀបចំកម្លាំងគ្រប់គ្រងដែនដី ដើម្បីពង្រឹងវិន័យ និងប្រសិទ្ធភាពសេវាសាធារណៈ...

ចំនួនអ្នកទស្សនា: Views


រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៨៦៩ អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ដោយកំណត់តែងតាំងមន្ត្រីជំនាញចំនួន ២៤រូប ជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅរាជធានី–ខេត្តទូទាំងប្រទេស។ ការសម្រេចនេះ ស្ថិតក្រោមគោលបំណងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង បង្កើនវិន័យការងារ និងធានាប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។


ការតែងតាំងមន្ត្រីជាន់ខ្ពស់ជាប្រធានមន្ទីរ គឺជាជំហានយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងដែនដី និងសំណង់ ដែលជាវិស័យស្នូលប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ច សុវត្ថិភាព និងសិទ្ធិប្រជាពលរដ្ឋ។ ការជ្រើសរើសមន្ត្រីមានឋានន្តរស័ក្តិ និងបទពិសោធន៍ បង្ហាញពីការផ្តោតលើគុណភាព និងទំនួលខុសត្រូវ។

អនុក្រឹត្យនេះ យោងតាមរដ្ឋធម្មនុញ្ញ និងព្រះរាជក្រម–ព្រះរាជក្រឹត្យពាក់ព័ន្ធជាច្រើន រួមទាំងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ នេះបញ្ជាក់ថា ការតែងតាំងមានសុពលភាពតាមច្បាប់ និងគោរពនីតិវិធីរដ្ឋបាល។

មន្ត្រីតែងតាំងមកពីទាំងក្របខណ្ឌគ្រប់គ្រងរដ្ឋបាល និងក្របខណ្ឌបច្ចេកទេសជាន់ខ្ពស់។ ការរួមបញ្ចូលជំនាញគ្រប់គ្រង និងបច្ចេកទេស បង្កើតសមតុល្យរវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន។

វិស័យដែនដី–សំណង់ ជាវិស័យមានការតវ៉ា និងការរំពឹងខ្ពស់ពីសាធារណជន។ ការតែងតាំងថ្មី គឺជាការឆ្លើយតបដោយផ្ទាល់ ដើម្បីបង្កើនល្បឿនសេវាកម្ម កាត់បន្ថយភាពរអាក់រអួល និងពង្រឹងភាពថ្លៃថ្នូររដ្ឋបាល។

អនុក្រឹត្យបានកំណត់ឲ្យរដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធទទួលបន្ទុកអនុវត្តតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា។ នេះជាសារៈសំខាន់ថា ការតែងតាំងមិនមែនជាកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចក្រោមការត្រួតពិនិត្យ។

ជាមួយនឹងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុក្រឹត្យនេះ បង្ហាញពីទិសដៅរឹងមាំក្នុងការកែទម្រង់រដ្ឋបាល និងបង្កើនភាពជឿជាក់របស់ប្រជាពលរដ្ឋលើសេវាសាធារណៈ ជោគជ័យនឹងវាស់វែងដោយលទ្ធផលជាក់ស្តែង និងការបម្រើប្រជាជនដោយស្មោះត្រង់៕


Friday, 16 January 2026

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន  បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៧ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២ នាក់ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ 

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕