សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Friday, 30 January 2026

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់នៅតាមបណ្តោយផ្លូវលេខ១៣៤KP (ផ្លូវម៉ែអានោង) ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថាៈ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និង បរិស្ថានល្អប្រសើរ និងជៀសវាងការកកស្ទះចរាចរណ៍ ដែលប៉ះពាល់ដល់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដូចខាងក្រោម....

ចំនួនអ្នកទស្សនា: Views


(សេចក្តីជូនដំណឹង)រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់នៅតាមបណ្តោយផ្លូវលេខ១៣៤KP (ផ្លូវម៉ែអានោង) ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថាៈ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និង បរិស្ថានល្អប្រសើរ និងជៀសវាងការកកស្ទះចរាចរណ៍ ដែលប៉ះពាល់ដល់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដូចខាងក្រោម៖


១. ចំពោះបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវបញ្ឈប់រាល់ការដាក់តាំងលក់ទំនិញ និងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈដើម្បីទុកចិញ្ចើមផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋថ្មើរជើងធ្វើដំណើរ។

ត្រូវបញ្ឈប់រាល់ការដាក់តាំងស្លាកយីហោ សាងសង់សំយ៉ាបផ្ទះ របង និងសំណង់ផ្សេងៗ រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ។

ត្រូវបញ្ឈប់រាល់ការចាក់បេតុង(ចាក់សាប)មានសភាពខ្ពស់ទាបគ្មានរបៀបរៀបរយ នៅលើ ចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈ ជាពិសេសបិទប្រព័ន្ធលូបង្ហូរទឹក ត្រូវបញ្ឈប់រាល់ការចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ។

២. ចំពោះបញ្ហាអនាម័យ និងបរិស្ថាន នៅខាងមុខទីតាំងអាជីវកម្មរបស់ខ្លួនត្រូវសំអាតអនាម័យឱ្យបានស្អាតជានិច្ច និងរាល់ កាកសំណល់ផ្សេងៗត្រូវរៀបចំវេចខ្ចប់ ទុកដាក់ និងបញ្ចេញឱ្យបានត្រឹមត្រូវ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ស្នើបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ធ្វើការរុះរើតាមការណែនាំ ខាងលើចេញឱ្យអស់ក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណី បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង នេះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាលមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្ឃឹមជឿជាក់លើ បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះជាពុំខានឡើយ។

ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៕





















Thursday, 29 January 2026

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបបំភ្លឺជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ អវតារ ស ដែលបានបង្ហោះផ្សព្វផ្សាយអមដោយខ្លឹមសារថា៖ បង្រ្កាបបទល្មើសផ្អើលខេត្តកណ្តាល រឹបអូសបានដូង ៧ផ្លែ មិនសរសើរមិនបាន....

ចំនួនអ្នកទស្សនា: Views



សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបបំភ្លឺជូនសាធារណជនពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ អវតារ ស ដែលបានបង្ហោះផ្សព្វផ្សាយអមដោយខ្លឹមសារថា៖ បង្រ្កាបបទល្មើសផ្អើលខេត្តកណ្តាល រឹបអូសបានដូង ៧ផ្លែ មិនសរសើរមិនបាន។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ជនសង្ស័យឈ្មោះ រ៉ា វាសនា ហៅ ស្វិត គឺជាមុខសញ្ញាលួច មិនរាងចាល និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មកន្លងមក៖

១-កាលពីថ្ងៃទី១៤-៧-២០២២ ជនសង្ស័យឈ្មោះ រ៉ា វាសនា ហៅស្វិត បានធ្វើកម្មភាព លួច (ទ្វារដែក) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួន។

២-ក្រោយពីចេញពីពន្ធនាគាររួចមក នៅថ្ងៃទី២៦-១-២០២៦ ជនសង្ស័យខាងលើបានបន្តធ្វើសកម្មភាព លួច (ផ្លែដូង) ត្រូវបានម្ចាស់ចំការឃាត់ខ្លួនបញ្ជូនឱ្យសមត្ថកិច្ច នឹងសំណូមពរឱ្យសមត្ថកិច្ចចំណាត់ការតាមនីតិវិធី។ (ធ្វើតេស្តទឹកនោម មានសារធាតុញៀន(+)។

ចំពោះម្ចាស់ផេកឈ្មោះ ( អវតារ ស) ថាតើ? គាំទ្រឱ្យជនសង្ស័យប្រើប្រាស់នូវសារធាតុញៀន ហើយជាមុខសញ្ញាដែលលួចយ៉ាងសកម្ម បន្តធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត ឬក៏សមត្ថកិច្ចអនុវត្តច្បាប់នេះជារឿងត្រឹមត្រូវ…?

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!






Friday, 23 January 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កត់សម្គាល់ភាពលេចធ្លោរបស់ខេត្តព្រៃវែងក្នុងឆ្នាំ២០២៥ នឹងផ្ដល់អនុសាសន៍គន្លឹះឱ្យខិតខំថែមទៀតក្នុងឆ្នាំ២០២៦នេះ...

ចំនួនអ្នកទស្សនា: Views



ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញនូវការកត់សម្គាល់ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងតាមផែនការការងារឆ្នាំ២០២៥ រហូតសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលស្រូវប្រាំង ការគាំទ្រពលរដ្ឋវិលពីប្រទេសថៃ និងការចូលរួមឧបត្ថម្ភគាំទ្រវីរយុទ្ធជនការពារព្រំដែន និងពលរដ្ឋភៀសសឹកដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ។ 

ការថ្លែងយ៉ាងដូច្នេះពីឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។ 

បើតាម ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល ការសម្របសម្រួល និងទទួលពលករវិលត្រឡប់ពីប្រទេសថៃ ការចូលរួមគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិនៅសមរភូមិជួរមុខ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ព្រមទាំងការជំរុញការអភិវឌ្ឍលើវិស័យនានា និងការងារសង្គមកិច្ច។ 

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍ កោតសរសើរ និងលើកទឹកចិត្តរដ្ឋបាលខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល ដែលបានបង្ហាញនូវស្មារតីសាមគ្គីភាពយ៉ាងសកម្ម តាមរយៈការចូលរួមបរិច្ចាគក្នុងមូលនិធិផ្សេងៗ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះពលរដ្ឋភៀសសឹក និងឧបត្ថម្ភដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ទឹកចិត្ត សប្បុរសធម៌ដ៏មហាសាលនេះ ធ្វើឱ្យរដ្ឋបាលខេត្ត និងប្រជាជនខេត្តព្រៃវែង មានលទ្ធភាពចូលរួមគាំទ្រវីរយុទ្ធជននៅព្រំដែន និងពលរដ្ឋភៀសសឹក ដោយសរុបជាថវិកាមានជិត១លានដុល្លារអាម៉េរិក។


ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវអនុសាសន៍ណែនាំរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រៃវែង ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៦។ 

ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់លើការងារអាទិភាពមួយចំនួន រួមមាន ការបន្តការពារសន្តិភាព និងស្ថិរភាពនយោបាយ ការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងការកែលម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។


ជាមួយគ្នានេះ ក្នុងគ្រាដែលរដ្ឋបាលខេត្តព្រៃវែង ទើបមានការផ្លាស់ប្ដូរអភិបាលក្រុង ស្រុកមួយចំនួនជាបន្តបន្ទាប់ នាឆ្នាំ២០២៦នេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យបន្តបំពេញតួនាទីស្របតាមច្បាប់ ក្នុងការងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហការជាធ្លុងមួយជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋបាលក្រុងស្រុកសម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ 

ចំណែកជោគជ័យនៃផែនការឃុំ-សង្កាត់ ក៏រួមចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ ឯកឧត្តមបានណែនាំជាថ្មីទៀត ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការកៀរគរ និងទាក់ទាញការវិនិយោគ។ ជាលទ្ធផលជាក់ស្តែង នាពេលថ្មីៗនេះ ខេត្តទទួលបានគម្រោងវិនិយោគធំៗចំនួន ៣ ដែលមានទំហំទុនវិនិយោគចាប់ពី ៦លានដុល្លារ ដល់ជាង ២០លានដុល្លារអាម៉េរិកក្នុងមួយគម្រោង និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជិត ៤.០០០កន្លែង។ 

ឯកឧត្តមអភិសន្តិបណ្ឌិត មានជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈលំហូរវិនិយោគទាំងនេះ នឹងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រៃវែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕





















Thursday, 22 January 2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង....

ចំនួនអ្នកទស្សនា: Views



ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង។

គួរបញ្ជាក់ថា ក្នុងពិធីនេះដែរក៏ទទួលការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការរង លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ផងដែរ ។ 

ពិធីនេះដែរ ប្រារព្ធឡើងនៅសាលប្រជុំ អាគារ(A) សាលាខេត្តព្រៃវែង ស្ថិតក្នុងភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕