សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Wednesday, 6 May 2026

ស្នងការនគរបាលខេត្តកណ្ដាលបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា....

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល÷នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពង្រឹងសមត្ថភាព ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលប្រជុំស្នងការដ្ឋាន ដែលសមាសភាពចូលរួមមាន: លោកស្នងការរងផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលទាំង១៣ស្រុក/ក្រុង លោកអធិការរងជំនាញទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។


កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ លោកបានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនេះបានផ្ដោតសំខាន់ទៅលើការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តកណ្ដាល ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការពង្រឹងការគ្រប់គ្រងជនបរទេស ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លាស់នូវស្ថិតិ និងមុខសញ្ញាជនបរទេសដែលកំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំងស្នាក់នៅប្រមូលផ្តុំនានា ដើម្បីការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងតំបន់ដែលមានជនបរទេសរស់នៅច្រើន ត្រូវពង្រឹងចំណងសាមគ្គីភាព និងការផ្លាស់ប្តូរព័ត៌មានរវាងផែនការងារជំនាញ ទាំងបួន សេនាធិការ, អន្តោប្រវេសន៍, អត្តសញ្ញាណកម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែនការងារផ្សេងៗ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាកើតឡើងជាយថាហេតុ។

លោកក៏បានសង្កត់ធ្ងន់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាអ្នកនៅកៀកផ្ទាល់ជាមួយមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យជនបរទេសឱ្យបានទៀងទាត់ និងត្រឹមត្រូវបំផុត ទន្ទឹមនឹងនោះអធិការក្រុង-ស្រុក ត្រូវធ្វើជាសេនាធិការក្នុងការដឹកនាំ និងត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទឱ្យមានតម្លាភាព និងវិជ្ជាជីវៈ ដើម្បីធានាថាគ្រប់ទីតាំងស្នាក់នៅរបស់ជនបរទេសនៅក្នុងខេត្តកណ្ដាល ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងមូលផងដែរ៕




















Saturday, 25 April 2026

លោកវរសេនីយ៍ទោ ម៉ាត់ សុផាត ឋានៈ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ត្រូវជនដៃដល់យកឧបករណ៍មុតស្រួច ចាក់ត្រូវចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង ខណៈដែលលោកបានទៅអន្តរាគមន៍ក្នុងករណីហិង្សាក្មេងស្ទាវវាយប្រតាយប្រតប់គ្នា ក្នុងអំឡុងពេលប្រគុំតន្ត្រីប្រដាល់គុនខ្មែរ...

ចំនួនអ្នកទស្សនា: Views



កំពង់ចាម÷លោកវរសេនីយ៍ទោ ម៉ាត់ សុផាត ឋានៈ អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ម្នាក់រងរបួសធ្ងន់ក្នុងពេលបំពេញបេសកកម្មដើម្បីការពារសុខទុក្ខជាតិពលរដ្ឋ ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោងប្រមាណ ១១ និង ៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យោងតាមប្រភពបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានថាមានករណីហិង្សាភ្លាមៗលោកអធិការបាទដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាវាយតប់គ្នារវាងក្រុមក្មេងស្ទាវ នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែរ ក្នុងឃុំព្រែកកក់។


ក្នុងពេលកំពុងប្រតិបត្តិការឃាត់ខ្លួន ស្រាប់តែមានជនសង្ស័យម្នាក់បានយកឧបករណ៍មុតស្រួច (ដែកឆាប) ចាក់ទៅលើលោកចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្តាំចំនួន ២កន្លែង បណ្តាលឱ្យលោកដេកដួលសន្លប់ក្នុងថ្លុកឈាមភ្លាមៗចំណែកឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំពោះស្ថានភាពបច្ចុប្បន្នរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត គឺធ្ងន់ធ្ងរខ្លាំង ដោយក្រុមគ្រូពេទ្យបញ្ជាក់ថាមានឈាមក(កក)ក្នុងខួរក្បាល និងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។

ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ពេលនេះលោកកំពុងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមហើយ។

ជាចុងក្រោយរូបខ្ញុំផ្ទាល់និងសហការីអង្គភាពសារព័ត៌មានសែនសុខហ៊តញូស៍ទាំងអស់ សូមជូនពរលោកវរសេនីយ៍ទោ ម៉ាត់ សុផាត អធិការរងស្រុកស្ទឹងត្រង់ សូមឱ្យឆាប់ជាសះស្បើយដើម្បីមកបម្រើការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញ🙏🙏🙏៕






Sunday, 5 April 2026

ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៏ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ កម្លាំងអន្តរាគមន៏ និងប៉ុស្ដិរដ្ឋទាំង៨ ត្រូវពង្រឹងលើការងារសន្តិសុខសណ្ដាប់ធ្នាប់ នារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេៈ..

ចំនួនអ្នកទស្សនា: Views



ដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៏ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ កម្លាំងអន្តរាគមន៏ និងប៉ុស្ដិរដ្ឋទាំង៨ ត្រូវពង្រឹងលើការងារសន្តិសុខសណ្ដាប់ធ្នាប់ នារដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេៈ...

អនុវត្តន៏តាមប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធឹបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសេចក្ដីណែនាំបន្ថែម របស់ថ្នាក់ដឹកនាំក្រសួង សាលាខេត្តនិងស្រុក នារដូវ ចូលឆ្នាំ ខាងមុខនេៈគឺសំណូមពរអោយបងប្អូនប្រជាពលរដ្ឋយើងវិលត្រឡប់មកលេងល្បែងប្រជាប្រិយ ប្រពៃណីខ្មែរវិញ..! ហើយ។

បញ្ឈប់ការលេងប៉ាតម្ស៉ៅ និងបាញ់ទឹកតទៅទៀត..! ជាចុងបញ្ចប់លោកអធិការបានផ្ដាំផ្ណើដល់បងប្អូនទាំងអស់ធ្វើដំណើរឆ្លងការទៅស្រុកកំណើតប្រកបដោយសុវត្ថិភាពល្អ សុខសប្បាយគ្រប់ៗគ្នា៕






ប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿង នៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើស តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ មិនឲ្យយកជនល្មើសចេញ....

ចំនួនអ្នកទស្សនា: Views



ព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ គឺប្រជាពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធ និងយករនាំងដែកមកព័ទ្ធរថយន្តរបស់កម្លាំងនគរបាល ដែលត្រៀមដឹកជនល្មើសចេញ។


សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ។

តែពេលកម្លាំងនគរបាលចាប់ជនល្មើសដាក់ចូលរថយន្ត ដើម្បីដឹកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ស្រាប់តែប្រជាពលរដ្ឋមូលដ្ឋានជាច្រើន បានមកឡោមព័ទ្ធរថយន្តរបស់នគរបាលដែលដឹកជនល្មើស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងបាតុភាពបែបនេះ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើស មិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះ។

ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់ បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស»៕










Thursday, 2 April 2026

កម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យាទាំងយប់ ឃាត់ខ្លួនជនបរទេស២០នាក់ នៅខណ្ឌសែនសុខ....

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ (ស្រី្ត ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាយប់ថ្ងៃទី០១ ខែមេសានេះ។

 
ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាឡឺម៉ង់ ,សហរដ្ឋអាមេរិក និងតំបន់អ៉ឺរ៉ុប ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)