សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Wednesday, 11 February 2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញដឹកនាំប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅចូលរួម អបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២៦...

ចំនួនអ្នកទស្សនា: Views



ខេត្តព្រៃវែង ៖ ថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញដឹកនាំលោកស្នងការរង និងគណប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅចូលរួម អបអរសាទរ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦ នៅមន្ទីរនគរបាល និងយោធាខេត្ដដុងថាប់ ដោយរយៈពេលកន្លងមកខេត្តយើងទាំងពីរមានកិច្ចសហប្រតិបត្តិការ រវាងនគរបាលខេត្តព្រៃវែង និងនគរបាលខេត្តដុងថាប់ ព្រមទាំងមន្ទីរយោធាខេត្តដុងថាប់ បានអនុវត្តខ្លឹមសារសហប្រតិបត្តិការ ទប់ស្កាត់បទល្មើសតាមតំបន់ព្រំដែន ដោយភាគីទាំងពីរ បានសហការ ការពារ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន និងបានសហការដោះស្រាយរាល់ឧបទ្ទវហេតុ នានា ដែលកើតឡើងមានឡើងនៅតាមតំបន់ព្រំដែនអោយមានសុវត្ថិភាព និងសន្តិភាព រួមគ្នានាពេលកន្លងមក ។

គូបញ្ជាក់ថា  រវាងខេត្តទាំងពីរ ព្រៃវែង- ដុងថាប់ ក៏មានព្រំប្រទល់ជាប់គ្នា  ធ្លាប់មានប្រពៃណីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដែលនាំឱ្យយើងរក្សាបានយ៉ាងល្អប្រសើរ នូវចំណងមិត្តភាព សាមគ្គីភាព និងប្រែក្លាយខេត្តទាំងពីរឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍  បន្ថែមទៀត ។

ស្ថិតក្នុងឱកាស ប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២៦ ខាងមុខដ៏ខ្លីនេះ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងប្រតិភូទាំងអស់ សូមប្រសិទ្ធពរជ័យ ជូនលោកនាយកមន្ទីរ ថ្នាក់ដឹកនាំ កងកម្លាំង ព្រមទាំងក្រុមគ្រួសារ នៃមន្ទីរនគរបាល និងយោធាខេត្តដុងថាប់ និងប្រជាពលរដ្ឋវៀតណាមទាំងអស់ សូមសុខមាលភាពបរិបូណ៌ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឱ្យចំណងមិត្តភាព រវាងនគរបាលខេត្តទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពជិតស្និទ្ធ ក្នុងការអភិវឌ្ឍន៍ និងរីកចម្រើនជាដរាប ៕



























Monday, 2 February 2026

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ...

ចំនួនអ្នកទស្សនា: Views



ខេត្តព្រៃវែង÷ នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ។

ក្នុងពិធីនោះដែរ ក៏បានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកមេធាវី ប្រចាំរដ្ឋបាលខេត្តព្រៃវែង លោកស្នងការរង ដែលពាក់ព័ន្ធ លោកតំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកតំណាងមេបញ្ជាការកងរាជវុធហត្ថខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង ១៣ លោកអធិការនគរបាលក្រុងស្រុកទាំង ១៣ លោកមេបញ្ជាការមូលដ្ឋានបងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៣ លោកលោកស្រីមេឃុំចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ព្រមទាំងអស់លោកលោកស្រីជាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួលមួយចំនួនផងដែរ។ 

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ អាគារA សាលាខេត្តព្រៃវែង ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕