សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Tuesday, 9 December 2025

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព ល្ងាចម្សឹលមុិញយើងបានតបតបន្ថែមដោយយប់មុិញនិងព្រឹកនេះ.....

ចំនួនអ្នកទស្សនា: Views

 


ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព ល្ងាចម្សឹលមុិញយើងបានតបតបន្ថែមដោយយប់មុិញនិងព្រឹកនេះ។


តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។

យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។

ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់
សត្រូវតាមរយះការចាត់តាំងទប់ទល់។

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។

សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។

យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។

ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។

ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕





ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញឱ្យកម្ពុជាថៃគោរពអនុវត្តតាមបទឈប់បាញ់ បន្ទាប់ពីយោធាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា...

ចំនួនអ្នកទស្សនា: Views



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំង២បានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។


យោធាថៃ កាលពីថ្ងៃចន្ទម្សិលមិញបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីមធ្វើជាសាក្សី។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ មានការប្ដេជ្ញាចិត្តបន្តការបញ្ឈប់ អំពើហិង្សា និងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងថៃ គោរពយ៉ាងពេញតាមការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការបិទបញ្ចប់ជម្លោះនេះ»៕






ក្នុងនាមខ្ញុំជាស្នងការនគរបាលខេត្តកំពតនឹងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋានគបាលខេត្ត សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការ បាញ់ប្រហារមុនយ៉ាងឃោរឃៅព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា....

ចំនួនអ្នកទស្សនា: Views



(ញាត្តិថ្កោលទោស)

ក្នុងនាមខ្ញុំជាស្នងការនគរបាលខេត្តកំពតនឹងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋានគបាលខេត្ត សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការ បាញ់ប្រហារមុនយ៉ាងឃោរឃៅព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនរបួសនិងស្លាប់ យ៉ាងអណោចអធ័ម ព្រះសង្ឃនិមន្តភៀសសិកចេញពីវត្តអារាម ហើយវត្តអារាមទទួលរងការខូចខាតយ៉ាងដំណំ ចំនួនពីរកន្លែង រួមមានខូចខាតទាំងស្រុងនៅវត្តគិរីរង្សីថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល និងខូចខាតដល់សាលាធម្មសភា វត្តគិរីសីមាតេជោ អូរទឹកចាល់ ស្ថិតក្នុងភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។


ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពចាស់ ទុំខាងនយោបាយការទូត និងគោរពយ៉ាងម៉ឺងមាត់នូវសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានការគាំទ ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព។

យើងខ្ញុំទាំងអស់គា្ន សូមអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ។

ទន្ទឹមនេះ យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវ រួបរួមសាមគ្គីគា្ន ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងការពារការឈ្លានពានពីសំណាក់ខ្មាំងសត្រូវ នៅសមរភូមិជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ។

ធ្វើនៅថ្ងៃចន្ទឆ្នាំម្សាញ់, សប្ដស័ក ព.ស.២៥៦៩ កំពតត្រូវនឹងថ្ងៃថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំព៕



ក្នុងនាមខ្ញុំជាស្នងការនគរបាលខេត្តកំពង់ធំនឹងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋានគបាលខេត្ត សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការ បាញ់ប្រហារមុនយ៉ាងឃោរឃៅព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា....

ចំនួនអ្នកទស្សនា: Views
(ញាត្តិថ្កោលទោស)

ក្នុងនាមខ្ញុំជាស្នងការនគរបាលខេត្តកំពង់ធំនឹងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋានគបាលខេត្ត សូមប្រកាសថ្កោល ទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លីនសារជាថ្មី ពីសំណាក់កងទ័ពថៃ ដែលបានបើកការ បាញ់ប្រហារមុនយ៉ាងឃោរឃៅព្រៃផ្សៃ មកលើអធិបតេយ្យភាពនិងប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនរបួសនិងស្លាប់ យ៉ាងអណោចអធ័ម ព្រះសង្ឃនិមន្តភៀសសិកចេញពីវត្តអារាម ហើយវត្តអារាមទទួលរងការខូចខាតយ៉ាងដំណំ ចំនួនពីរកន្លែង រួមមានខូចខាតទាំងស្រុងនៅវត្តគិរីរង្សីថ្មដូន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល និងខូចខាតដល់សាលាធម្មសភា វត្តគិរីសីមាតេជោ អូរទឹកចាល់ ស្ថិតក្នុងភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។


ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពចាស់ ទុំខាងនយោបាយការទូត និងគោរពយ៉ាងម៉ឺងមាត់នូវសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក្រោមការសម្របសម្រួល និងធ្វើជាសាក្សី ដោយលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានការគាំទ ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជាមិត្តដែលស្រលាញ់សន្តិភាព។

យើងខ្ញុំទាំងអស់គា្ន សូមអំពាវនាវភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ។

ទន្ទឹមនេះ យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវ រួបរួមសាមគ្គីគា្ន ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស បងប្អូនកងទ័ពជួរមុខដែលកំពុងការពារការឈ្លានពានពីសំណាក់ខ្មាំងសត្រូវ នៅសមរភូមិជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរបងប្អូនកងទ័ពកម្ពុជាទទួលបានសុខសុវត្ថិភាព និងជោគជ័យ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិ មាតុភូមិ៕

ធ្វើនៅថ្ងៃចន្ទឆ្នាំម្សាញ់, សប្ដស័ក ព.ស.២៥៦៩ កំពង់ស្ពឺត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការនគរបាលខេត្តកំពង់ធំ ឧត្ដមសេនី​យ៍​ទោ​ ហេង សុផល ស្នងការនគរបា​ល​ខខេត្ដកំពង់ធំ៕


Monday, 8 December 2025

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការការពារ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ....

ចំនួនអ្នកទស្សនា: Views



ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការការពារ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីនេះផងដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង  លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ 

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ ការកសាងផែនការ ការកសាងអង្គភាព និងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ បង្គ្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការក្រើនរម្លឹកដាសតឿន ដល់មន្ត្រីក្រោមឱវាទទាំងអស់ ជាពិសេសកម្លាំងដែលមានភារកិច្ចការពារតាមគោលដៅទទួលខុសត្រូវនីមួយៗត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ដូចជាប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុតប្រកបដោយភាពទទួលខុសត្រូវ ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕




























លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល....

ចំនួនអ្នកទស្សនា: Views



លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល....

នៅរសៀលថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសាលាដំបូងខេត្តកណ្តាល៕










សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា...

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ឆ្លើយតបចំពោះការវាយប្រហារដោយយោធាថៃ សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។


តាមបណ្តាញសង្គម សម្តេចបញ្ជាក់ដូចតទៅ៖ «ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖
១. ការពារប្រជាជន
២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា»។

សម្តេចបានអំពាវនាវដល់ គ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ៕