នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤ : ០០នាទីរសៀល នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាខាបក្សភូមិ និងសហគមន៍ ក្រោមអធិបតីភាព លោកជំទាវ សួស រដ្ឋាវី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង០៧, លោកអនុប្រធាន និងលោក លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ, លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ និងលោកអនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ជាចៅសង្កាត់ និងលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សាខាបក្សភូមិ/សហគមន៍ ទាំង៧៥ភូមិ ១៧សហគមន៍៕



































































