សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Saturday, 29 November 2025

ក្រោមការចង្អុលបង្ហាញ ពីលោកសេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ១ស្តីពីសកម្មភាពការងារ ចុះរដ្ឋបាល ក្នុងមូលដ្ឋាន នៃសង្កាត់ស្ទឹងមានជ័យទី១...

ចំនួនអ្នកទស្សនា: Views



 ក្រោមការចង្អុលបង្ហាញ ពីលោកសេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ១ស្តីពីសកម្មភាពការងារ ចុះរដ្ឋបាល ក្នុងមូលដ្ឋាន នៃសង្កាត់ស្ទឹងមានជ័យទី១...



នៅរសៀលថ្ងៃសុក្រ ៨កើត ខែ មិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥: លោកស្រី សីផា សាវ៉េត លោក ល័ក្ខ រ៉ាឌី និងលោកស្រី ជា ដាណា សមាជិកក្រុមប្រឹក្សាសង្កាត់  ជាប្រធានវេនទី៣ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ និងភូមិទាំង៨ បានដឹកនាំកម្លាំងគណៈបញ្ជាការសង្កាត់  ចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីមុខវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យរហូតដល់ផ្សារស្ទឹងមានជ័យថ្មី និងល្បាតមើលក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ រួមទាំងក្ដាប់សភាពការណ៍ទូទៅ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព៕








លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យនគរបាលទូទាំងខេត្ត ធ្វើការបង្រ្កាបក្រុមក្មេងទំនើង មិនឲ្យកើតមានដាច់ខាត...

ចំនួនអ្នកទស្សនា: Views

 


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យនគរបាលទូទាំងខេត្ត ធ្វើការបង្រ្កាបក្រុមក្មេងទំនើង មិនឲ្យកើតមានដាច់ខាត ។

សំណូមពរ៖
១-ស្នើឲ្យឪពុកម្តាយ ឬអាណាព្យាបាល សូមធ្វើការណែនាំ អប់រំកូនរបស់ខ្លួន។
២-បើបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មាន ឬដំណឹងពាក់ព័ន្ធក្មេងទំនើង ធ្វើសកម្មភាពផ្សេងៗ សូមរាយការណ៍មកទូរស័ព្ទប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្ដ ដែលមានលេខ  (0977780001)។
៣-រាល់បងប្អូនប្រជាពលរដ្ឋរាយការណ៍គឺធានាលាក់ការសម្ងាត់ជូន ដើម្បីបំបាត់ក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់យើង៕





សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” !!!

ចំនួនអ្នកទស្សនា: Views

 


សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” !!!






Tuesday, 25 November 2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម....

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម....


ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។

នៅពេលកំពុងថ្លែងអំពីវត្តមានតំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសិក្ខាសាលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ត្រង់ៗ ដោយលើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ដែលបើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើស។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា រូបភាពនៃការបន្លំបោកប្រាស់ទាំងនោះ ដូចជាការបន្លំខ្លួនធ្វើជាមន្ត្រីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយជនខិលខូចបានទំនាក់ទំនងទូរសព្ទទៅជនរងគ្រោះដោយបន្លំថា ទាក់ទងដើម្បីផ្ដល់រង្វាន់សំណាង ប៉ុន្តែបានតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាមុន ករណីខ្លះទៀត ជនខិលខូច បានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃ ដោយតម្រូវឱ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុន ប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយក៏បិទផ្ដាច់ទំនាក់ទំនង ខណៈករណីខ្លះ ជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដក ឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើម។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលឯកឧត្តមបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។

តាមរយៈយន្តការនេះ ឯកឧត្តមបានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើសជាដើម។

ឯកឧត្តម បានមានប្រសាសន៍ក្នុងន័យដើមថា " បើមានរឿងអ្វី យើងអាចជជែកគ្នា និងធ្វើការជាមួយគ្នាបន្ទាន់ ករណីខ្លះកើតមាននៅថ្ងៃសៅរ៍ ឬអាទិត្យ ដូច្នេះទម្រាំមន្ត្រីយើងចូលធ្វើការ សាច់ប្រាក់នោះត្រូវបានបង្វិល ឬដកប្រើប្រាស់រួចរាល់បាត់ទៅហើយ ដូច្នេះយើងត្រូវការដោះស្រាយភ្លាមៗ ហើយកងកម្លាំងជំនាញរបស់យើង ត្រូវការតំណាងស្ថាប័នធនាគារសហការ ព្រោះដំណាក់កាលនេះឈានចូលដល់សមត្ថកិច្ចរបស់ស្ថាប័នសាមី ទាំងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ"៕



















Monday, 24 November 2025

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជានិងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ....

ចំនួនអ្នកទស្សនា: Views



ក្រុមការងារវាស់វែងចម្រុះកម្ពុជានិងថៃបានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃបាន ១៥៧ បង្គោលស្មើនឹង ៩៥% !!!


ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជានិងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។

ភាគីទាំងពីររំពឹងថានឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជានិងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ៕







លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តម នុត​ សាអាន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល....

ចំនួនអ្នកទស្សនា: Views



 លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តម នុត​ សាអាន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល....


នៅព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តម នុត​ សាអាន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕