សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Tuesday, 28 October 2025

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង

ចំនួនអ្នកទស្សនា: Views

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង ដូចខាងក្រោម៖

ទីតាំងទី១ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ ។

ទីតាំងទី២ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦ ៣០៤ ៨៥៤ ម៉ែត្រការ៉េ ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥ អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០ គ្រួសារ ក្នុងជំហានទី១។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ៕

                     

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៨ កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់លើកទី៥ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១៥

ចំនួនអ្នកទស្សនា: Views

 


 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកទី៥ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥៕

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី៥

ចំនួនអ្នកទស្សនា: Views

 


(គូឡាឡាំពួ)៖ រសៀលថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្តាថ្នាក់ដឹកនាំអាស៊ានទាំង១១ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី៥ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃក្នុងការចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ចំនួនអ្នកទស្សនា: Views



សម្តេចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ «សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។

‎ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានបានលើកឡើងថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៣ ត្រូវបានរៀបចំឡើងដោយមានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ វៀតណាម ដោយបានធ្វើការវាយតម្លៃខ្ពស់ និងសម្តែងការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរ នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិតស្និតលើគ្រប់វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និងទេសចរណ៍។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសសើរដល់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជទាំងពីគណៈ សម្តេចព្រះសង្ឃនាយក និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា ដែលបានសហការចាត់ចែងរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុងគោលបំណងចែករំលែក អំពីតួនាទីព្រះពុទ្ធសាសនានៃប្រទេសទាំង៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្ស។

ជាងនេះទៅទៀត កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា គឺជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹងពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ្កការល្អ តាមរយៈការបង្ហាញ និងលើកកម្ពស់គោលការណ៍អហិង្សា។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សាសនា ជាប្រភពផ្ដល់គុណតម្លៃដឹកនាំខាងស្មារតី ឱវាទជួយដល់អ្នកប្រតិបត្តិ។ មិនត្រឹមតែប៉ុណ្ណោះ តួនាទីរបស់ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើនចូលរួមកសាង នូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងប្រទេសកម្ពុជា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការព្យាបាលរបួសផ្លូវចិត្តរាំរ៉ៃពីអតីតកាល។ ចំណែកឯព្រះសង្ឃបានចូលរួមចំណែកស្តារឡើងវិញនូវអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ តាមរយៈ ទ្រឹស្តីព្រះពុទ្ធសាសនា មានធម៌អហិង្សា សាមគ្គីធម៌ និងព្រហ្មវិហារធម៌ជាដើម៕






មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី៦

ចំនួនអ្នកទស្សនា: Views


(សិង្ហបុរី)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី៦ – 6th ASEAN-U.S. Cyber Policy Dialogue” ជាមួយលោក Andrew R. Herrup ទីប្រឹក្សាជាន់ខ្ពស់ នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប (sideline event) និងមានទីតាំងតែមួយជាមួយកម្មវិធី 10th Singapore International Cyber Week (10th SICW) និងកម្មវិធី The 10th ASEAN Ministeral Conference on Cybersecurity (10th AMCC)។

កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ លោករដ្ឋលេខាធិការ តំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងតំបន់និងអន្តរជាតិ ជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ចែករំលែកពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសន្តិសុខសាយប័រ របស់រដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក។

ក្នុងឱកាសនៃការចូលរួមនេះ លោករដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជួបប្រជុំទ្វេភាគីជាមួយទីភ្នាក់ងារសន្តិសុខសាយប័ររបស់សិង្ហបុរី (CSA) ដើម្បីពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត និងការធ្វើនិយ័តកម្មវិស័យសាយប័រ៕