សូមស្វាគមន៍ www.sapormeannhorkbunthoeunsensokhotnews.com.kh / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880....

សូមស្វាគមន៍ សារព័ត៌មាន ញ៉ក់​ ប៊ុនធឿន សែនសុខ ហត ញូស៍ / មានសេវា ទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាង ញ៉ក់​ ប៊ុនធឿន / ទីស្នាក់ការកណ្តាល៖ ផ្ទះ៧៣​ ភូមិល្វា ឃុំផាយ ស្រុកបាភ្នំ ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 092446880..

Wednesday, 18 March 2026

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់....

ចំនួនអ្នកទស្សនា: Views



មានជនរងគ្រោះច្រើនណាស់ដែលចាញ់បោកស្រ្តីរូបនេះ ដែលតែងតែដើរឆបោកគេដោយអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។


ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់  ចំណុចហាងK05 ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីលុយ) ជនសង្ស័យមានឈ្មោះ យិន សុភ័ណ្ឌ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង  សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីច្បាប់៕




Monday, 2 March 2026

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំ...

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល១ខែ និងផ្សព្វផ្សាយជំរុញអនុវត្តប្រកាសអន្តរក្រសួងលេខ១៦១  សហវ.ប្រក.អទច និងប្រកាសលេខ១៦២ សហវ.ប្រក.អទច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធZOOM នៅបន្ទប់ប្រជុំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕
























Friday, 27 February 2026

លោកជំទាវ សួស រដ្ឋាវី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាខាបក្សភូមិ និងសហគមន៍ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ.....

ចំនួនអ្នកទស្សនា: Views



នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤ : ០០នាទីរសៀល នៅមន្ទីរគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាខាបក្សភូមិ និងសហគមន៍ ក្រោមអធិបតីភាព លោកជំទាវ សួស រដ្ឋាវី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ  លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង០៧, លោកអនុប្រធាន និងលោក លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ, លោក លោកស្រី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧​  និងលោកអនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ជាចៅសង្កាត់ និងលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សាខាបក្សភូមិ/សហគមន៍ ទាំង៧៥ភូមិ ១៧សហគមន៍៕



















Monday, 23 February 2026

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំខែមករា និងលើកទិសដៅប្រចាំខែកុម្ភៈ ២០២៦....

ចំនួនអ្នកទស្សនា: Views
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃច័ន្ទទី២៣ ខែ កុម្ភ: ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំខែមករា និងលើកទិសដៅប្រចាំខែកុម្ភៈ ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការណ៍យុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបន្តទៀត ។ 

ក្នុងពិធីនេះផងដែរក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ ស្នងការរង  លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយរងការិយាល័យ នៃផែនការងារសន្ដិសុខ លោកនាយរងការិយាល័យ ដឹកផ្នែកកសាងសំណរៀង និងនាយផ្នែកកសាងសំណុំរឿង នៃផែនការងារព្រហ្មទណ្ឌ, អន្តោប្រវេសន៍,ប្រឹងបទល្មើសគ្រឿងញៀន,ប្រឆាំងការជួញដូរមនុស្ និងការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងលោកអធិការរង នាយ-នារងមន្ដ្រីទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រកពារាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ ការ កសាងផែនការ ការកសាងអង្គភាព និងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ បង្គ្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ បញ្ហាគ្រឿងញៀន ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការក្រើនរម្លឹកដាសតឿន ដល់មន្ត្រីនគរបាលខេត្តព្រៃវែងទាំងអស់ ជាពិសេសកម្លាំងជំនាញការងារកសាងសំណុំរឿង ជំរុញដល់មន្ត្រីជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារបទដ្ឋានគតិយុត្តិផ្សេងជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ព្រមទាំងធ្វើការកោតសរសើរ និងផ្ដល់ជារង្វាន់លើកទឹកចិត្តដល់លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលមួយចំនួនដែលបានអនុវត្តតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន។

ពិធីនេះធ្វើឡើងនៅសាលប្រជុំអាគារ(A)សាលាខេត្តព្រៃវែង ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
ខេត្តព្រៃវែង៕